Skip to content

ការ​ប្រលង​បាក់ឌុប​ឆ្នាំនេះ ជាវិញ្ញាសារ​សាកល្បង​គុណភាព​អប់រំ

មែន​សម្រាប់​ខ្ញុំការ​ប្រលង​បាក់ឌុប​ឆ្នាំនេះ ពិតជាវិញ្ញាសារ​សាកល្បង​គុណភាព​អប់រំ​នៅ​កម្ពុជា ជាវិញ្ញាសារ​ជូន​លោក​រដ្ឋមន្ត្រី​ថ្មីនៅ​ក្រសួង​អប់រំ និង​ជាអ្វីមួយ ដើម្បី​បង្ហាញ​ពី​ទស្សនវិស័យ​នៃពាក្យថា៖ “ការ​កែទម្រង់​ស៊ីជម្រៅ” របស់​រដ្ឋាភិបាល។

ឆ្នាំនេះ​ផ្នែកឧត្តម​សិក្សា ក៏​មាន​ការផ្លាស់​ប្តូរ​របៀប​ទទួលស្គាល់​សញ្ញាប័ត្រ ដោយ​ដាក់បន្ទុកទៅ​សាកលវិទ្យាធិការ ជំនួស​រដ្ឋមន្ត្រី​ក្រសួង​អប់រំវិញ។ ឯនៅ​ខាងតុទិយភូមិឯណោះ​វិញ ការ​ផ្លាស់​ប្តូរ​ប្រព័ន្ធ​ពិន្ទុ ការ​ពង្រឹង​ការអប់រំ​ពីអំពើ​ពុក​រលួយ​ដល់​គ្រូៗ ការ​ប្រកាស់អោយ​មានការចូលរួម​ពី​សង្គម​ស៊ីវិល​ដើម្បី​ប្រឆាំង​អំពើពុក​រលួយ​ពេលប្រលង​ជាដើម។

ករណីនេះ បើក្រសួង​ពិត​ជាបាន​អនុវត្ត​ត្រឹម​ត្រូវ​មែននោះ គុណភាព​ការអប់រំ​ពី​មូល​ដ្ឋាន​នឹង​ត្រូវ​បាន​ពង្រឹង​យ៉ាងពិត​ប្រាកដ។ សូម​ជូនពរ!

ពង្រឹងការ​គ្រប់គ្រងការ​ប្រលង​ដោយ​យុត្តិធម៌ គឺ​ជាក្តី​ប្រាថ្នា​ដ៏​ពិតប្រាកដ​របស់​សិស្សានុសិស្ស ឳពុក​ម្តាយ គ្រូ និង​សង្គមជាតិ។

បើគ្មាន​ការ​ប្រលង​ត្រឹមត្រូវ គ្មាន​ទេគុណភាព​ធនធាន​មនុស្ស​ពិតប្រាកដនោះ។

ហេតុនេះ ឆ្នាំនេះ សូមប្អូន​ត្រៀម​ខ្លួន​អោយ​បាន​ល្អ​សម្រាប់ការ​ប្រលង​ឆ្នាំនេះ។
សង្ឃឹម​ថាវិញ្ញាសារនេះ នឹង​ទទួល​បាន​ជោគ​ជ័យ​ទាំងអស់គ្នា។