មែនសម្រាប់ខ្ញុំការប្រលងបាក់ឌុបឆ្នាំនេះ ពិតជាវិញ្ញាសារសាកល្បងគុណភាពអប់រំនៅកម្ពុជា ជាវិញ្ញាសារជូនលោករដ្ឋមន្ត្រីថ្មីនៅក្រសួងអប់រំ និងជាអ្វីមួយ ដើម្បីបង្ហាញពីទស្សនវិស័យនៃពាក្យថា៖ “ការកែទម្រង់ស៊ីជម្រៅ” របស់រដ្ឋាភិបាល។
ឆ្នាំនេះផ្នែកឧត្តមសិក្សា ក៏មានការផ្លាស់ប្តូររបៀបទទួលស្គាល់សញ្ញាប័ត្រ ដោយដាក់បន្ទុកទៅសាកលវិទ្យាធិការ ជំនួសរដ្ឋមន្ត្រីក្រសួងអប់រំវិញ។ ឯនៅខាងតុទិយភូមិឯណោះវិញ ការផ្លាស់ប្តូរប្រព័ន្ធពិន្ទុ ការពង្រឹងការអប់រំពីអំពើពុករលួយដល់គ្រូៗ ការប្រកាស់អោយមានការចូលរួមពីសង្គមស៊ីវិលដើម្បីប្រឆាំងអំពើពុករលួយពេលប្រលងជាដើម។
ករណីនេះ បើក្រសួងពិតជាបានអនុវត្តត្រឹមត្រូវមែននោះ គុណភាពការអប់រំពីមូលដ្ឋាននឹងត្រូវបានពង្រឹងយ៉ាងពិតប្រាកដ។ សូមជូនពរ!
ពង្រឹងការគ្រប់គ្រងការប្រលងដោយយុត្តិធម៌ គឺជាក្តីប្រាថ្នាដ៏ពិតប្រាកដរបស់សិស្សានុសិស្ស ឳពុកម្តាយ គ្រូ និងសង្គមជាតិ។
បើគ្មានការប្រលងត្រឹមត្រូវ គ្មានទេគុណភាពធនធានមនុស្សពិតប្រាកដនោះ។
ហេតុនេះ ឆ្នាំនេះ សូមប្អូនត្រៀមខ្លួនអោយបានល្អសម្រាប់ការប្រលងឆ្នាំនេះ។
សង្ឃឹមថាវិញ្ញាសារនេះ នឹងទទួលបានជោគជ័យទាំងអស់គ្នា។