Skip to content

The Post: បងប្អូន​ស្រី​បី​នាក់ សុទ្ធតែ​ជា​សិស្ស​ពូកែ​មេដាយ​មាស​ទូទាំង​ប្រទេស

យុវតី​លី ច័ន្ទមករា កញ្ញា លី សិរីរ័ត្ន និង​កញ្ញា លី សុកញ្ញា មាន​ស្រុក​កំណើត​នៅ​ខេត្ត​បាត់តំបង សុទ្ធសឹង​ជា​អតីត​សិស្ស​ពូកែ​ទូទាំង​ប្រទេស​ទទួល​បាន​មេដាយ​មាស​ម្នាក់​មួយៗ។

HighSchool-Outstanding-Students-Sibling-Girls-2014

សុកញ្ញា បាន​និយាយ​ថា ប្អូន​តែងតែ​រៀន​ធ្វើ​លំហាត់​ដោយ​ខ្លួនឯង និង​ស្រាវជ្រាវ​លំហាត់​បន្ថែម​លើ​ប្រព័ន្ធ អ៊ីនធឺណិត ព្រម​ទាំង​ធ្វើ​លំហាត់​ចាស់ៗ​ដែល​ធ្លាប់​ប្រឡង​ចេញ​ពី​មុន​មក។ បើសិន​ជា​ប្អូនស្រី​ជួប​នូវ​លំហាត់​ដែល​មិនអាច​ដោះស្រាយ​បាន ប្អូន​បាន​សួរ​លោកគ្រូ​អ្នកគ្រូ និង​សិស្សច្បង ឬ​ក៏​មិត្តភក្តិ​ប្អូន​ដែល​អាច​ដោះស្រាយ​បាន។

កញ្ញា សិរីរ័ត្ន ក៏​បាន​បញ្ជាក់​ថា វា​មិនមែន​ជា​រឿង​ងាយស្រួល​ទេ​ដើម្បី​ធ្វើឲ្យ​ខ្លួន​ក្លាយ​ជា​សិស្ស​ពូកែ​ផង និង​ប្រឡង​មធ្យមសិក្សា​បាន​និទ្ទេស​ល្អ​ផង។ កញ្ញា​បន្ត​ថា៖ «​ខ្ញុំ​ត្រូវ​ចេះ​បែងចែក​ពេលវេលា​សម្រាប់​ការ​សិក្សា​មុខវិជា្ជ​នីមួយៗ​ឲ្យ​បាន​ល្អ។ ពេល​ថ្ងៃ​ខ្ញុំ​ត្រូវ​រៀន​នៅ​សាលារដ្ឋ ដូច្នេះ​មាន​តែ​ពេល​យប់​ប៉ុណ្ណោះ​ដែល​ខ្ញុំ​មាន​ពេល​រៀន​ដោយ​ខ្លួនឯង»។ សិរីរ័ត្ន បាន​បន្ថែម​ទៀត​ថា៖ «ដើម្បី​ឲ្យ​ក្លាយ​ជា​សិស្ស​ពូកែ​មិនមែន​រៀន​ត្រឹម​មួយ​ឆ្នាំ​នៅ​ថ្នាក់​ទី​១២​ទេ យើង​ត្រូវ​ត្រៀម​ខ្លួន​ទុក​ជា​មុន»។

អានអត្ថបទទាំងមូលនៅភ្នំពេញប៉ុស្តិ