Skip to content

34ឆ្នាំ នៃការ​ប្រឡងបាក់ឌុប (1980-2013)

ក្រលែកមើល ទាំង៣៤​ឆ្នាំ​ចាប់តាំងពីរួចផុត​ពីសម័យប៉ុលពត មកដល់​ឆ្នាំ​២០១៣ អំពីការ​ប្រឡង​បាក់ឌុបទាំងអស់។ ​ឆ្នាំដំបូង​ឆ្នាំ១៩៨០ មាន​៨២នាក់​តែប៉ុណ្ណោះ​ប្រឡង និងមាន​តែ១០នាក់បាន​ធ្លាក់។ ការ​ប្រឡងដែល​ធ្លាក់ច្រើនជាងគេបង្អស់គឺ​ឆ្នាំ ១៩៩៤ ហើយការប្រឡងលើកទី២ គឺធ្លាប់មាន​ពីឆ្នាំ​១៩៩៥ ​រហូតដល់ ១៩៩៩ ប៉ុណ្ណោះ។ ឯ​ឆ្នាំ​២០១៣ ឆ្នាំមុន​ គឺមាន​រហូតដល់ ៨៦,៧៧%​បាន​ជាប់។

អរគុណ Sabay News ដែល​ជួយ​រកព័ត៌មាននេះ ដែល​ខ្ញុំ​ព្យាយាម​ស្វែង​រកកន្លង​មកផងដែរ។ ហេតុនេះ​ សូមលើក​យក​ទិន្នន័យ​ដ៏សំខាន់​នេះ (១៩៨០-២០១២) រួមនឹងឆ្នាំប្រឡងចុងក្រោយកាលពី ២០១៣ ទុក​ជា​ការ​ស្វែង​យល់ពីប្រវត្តិនៃការ​ប្រឡងបាក់ឌុបទាំង ៣៤ឆ្នាំ។

​​បើ​​​​យោង​​​​តាម​​​​តារាង​​​​លទ្ធផល​​​​បេក្ខជន​​​​ប្រឡង​​ជាប់​​​​សញ្ញា​ប័ត្រ​មធ្យម​​សិក្សា​​​ទុតិយ​​​ភូមិ​​ (​​បាក់​​ឌុប​​) ​​ពី​​​​ឆ្នាំ​​​១​​៩​​៨​​០​​​ដល់​​​​ឆ្នាំ​​​២​​០​​១​​២​ ​​ចុះហត្ថលេខា​​ ​​និង​​​​វាយ​​​​ត្រា​​​​ដោយ​​​​លោក​​ ​អ៊ឹង​ ង៉ោហុក ​​ប្រធាន​​​​នាយកដ្ឋាន​​​​មធ្យម​​សិក្សា​​​​ចំណេះ​​​​ទូទៅ​​ ​​ឃើញ​​​​ថា​​ ​​មាន​​​​ឆ្នាំ​​​​មួយ​​​​ចំនួន​​​​គួរឲ្យ​​​​កត់​​សំ​គាល់​​។​

​​នៅ​​​​ឆ្នាំ​​​១​​៩​​៨​​០​ ​​ភាគរយ​​​​បេក្ខជន​​​​ជាប់​​​​បាក់​​ឌុប​​​​មាន​​​កម្រិត​​​ខ្ពស់​​​។​ ​​បើ​​​​ទោះបី​​​​ទើប​​​​ចេញពី​​​​របប​​​​ខ្មែរក្រហម​​ ​​បេក្ខជន​​​​ប្រឡង​​​​បាក់​​ឌុប​​​​ជាប់​​​​រហូតដល់​​​៨​​៧​.​៨​​០​​​ភាគរយ​​ ​​ប៉ុន្តែ​​​​បើ​​​​មើល​​​​ចំនួន​​​​នៃ​​​​បេក្ខជន​​​​មក​​​​ប្រឡង​​​​វិញ​​ ​​មានតែ​​​៨​​២​​​នាក់​​ ​​ហើយ​​​​ក្នុង​​​​នោះ​​​​ធ្លាក់​​​​តែ​​​១​​០​​​នាក់​​​​ប៉ុណ្ណោះ​​​។​

​​ក្នុង​​​​ឆ្នាំ​​​១​​៩​​៨​​២​ ​​ភាគរយ​​​​បេក្ខជន​​​​ប្រឡង​​ជាប់​​​​បាក់​​ឌុប​​​​ឡើង​​​​ខ្ពស់​​​​ខ្លាំង​​ ​​គឺ​​​​ដល់​​​៩​​៥​.​១​​២​% ​​ឬ​​​​ក្នុងចំណោម​​​​បេក្ខជន​​​១​​៦​​៤​​​នាក់​​ ​​មាន​​​១​​៥​​៦​​​នាក់​​​​ប្រឡង​​ជាប់​​​។​ ​​នៅ​​ចន្លោះ​​​​ឆ្នាំ​​​១​​៩​​៩​​៤​ ​​និង​​​​ឆ្នាំ​​​១​​៩​​៩​​៩​ ​​ការ​​​​ប្រឡង​​​​បាក់​​ឌុប​​​​សុទ្ធតែ​​​​មាន​​​​ពី​​​​រលើ​​​​ក​​​​ទាំងអស់​​​។​

​​ឆ្នាំ​​​​ដែល​​​​ធ្លាក់​​​​បាក់​​ឌុប​​​​ខ្លាំង​​ ​​គឺ​​​១​​៩​​៩​​៤​​។​ ​​បេក្ខជន​​​​ប្រឡង​​​​បាក់​​ឌុប​​​​ជាប់​​​​បាន​​តែ​​​៤​.​២​​២​​​ភាគរយ​​​​ប៉ុណ្ណោះ​​ ​​ឬ​​​​បេក្ខជន​​​១​​៧​​៧​​៨​​៣​​​នាក់​​ ​​ជាប់​​​​បាន​​តែ​​​៧​​៥​​១​​​នាក់​​​។​ ​​ក្នុង​​​​ឆ្នាំ​​​​សិក្សា​​​​នេះ​​ ​​គេ​​​​សង្កេតឃើញ​​​​មាន​​​​ព្រឹត្តិការណ៍​​​​ដ៏​​​​សំខាន់​​​​មួយ​​ ​​នោះ​​​​គឺ​​​​ការបោះឆ្នោត​​​​រៀបចំ​​​​ដោយ​​​អ៊ុន​​​តាក់​​​។​

​​សម្រាប់​​​​លទ្ធផល​​​​ប្រឡង​​​​បាក់​​ឌុប​​​​ឆ្នាំ​​​​ផ្សេង​​​ៗ​​​ទៀត​​ ​​សូម​​​​​មើល​​​​តារាង​​​​ខាងក្រោម​​​៖​

33 years of High School Exam
33 years of High School Exam

 

ក្រៅពី​ឯកសារ​ផ្លូវការខាងលើ ឆ្នាំសិក្សា ២០១២ – ២០១៣ មាន​បេក្ខជន​ចំនួន 105 297នាក់ ប្រឡងជាប់មាន​ចំនួន 91 370នាក់ ត្រូវនឹង 86.77%។