មួយឃ្លារបស់រដ្ឋមន្ត្រីក្រសួងអប់រំ ហង់ ជូនណារ៉ុន ពិតជាមានន័យ៖
ខ្ញុំចង់ជំរាបថា អ្វីដែលក្រសួងអប់រំ កំពុងធ្វើនៅក្នុងក្របខណ្ឌ កំណែទម្រង់នេះ គឺយើងចង់ផ្លាស់ប្តូរ ឥរិយាបថ សិស្សានុសិស្ស ពីការលួចចម្លង មកជាការគិតពិចារណា ប្រឹងប្រែងសរសេរចម្លើយដោយខ្លួនឯង នៅលើក្រដាសវិញ្ញាសា។ ដូច្នេះខ្ញុំសូមផ្ញើសារទៅពួកគេ ដោយលើកទឹកចិត្តអោយពួកគេខិតខំនិងប្រឹងប្រែងពិចារណាសរសេរចម្លើយដោយខ្លួនឯង ទោះតិចក្តី ច្រើនក្តី នោះពួកគេនឹងទទួលបានលទ្ធផលល្អប្រសើរជាងការលួចចម្លង។
ក្នុងនាម វេបសាយ សិក្សា (Seuksa) ខ្ញុំសូមគាំទ្រ និងសូមអោយមានការអនុវត្តបានត្រឹមត្រូវបំផុត។