Skip to content

ភាគរយ​សិស្សប្រឡងជាប់បាក់ឌុប ៣៥ឆ្នាំ (1979-1980 ដល់ 2013-2014)

ឆ្នាំ​នេះជាសញ្ញាពិសេស ទាំងការ​រៀបចំការប្រឡង រហូតដល់លទ្ធផល ចាប់តាំងពី​ជាង១០ឆ្នាំ​ហើយ​ដែលខ្ញុំបន្តការតាមដាន​អំពីការសិក្សានៅវិទ្យាល័យ និង​ពិសេសការប្រឡងបាក់ឌុបរាល់​ឆ្នាំ។

ជាមួយគ្នានេះដែរ ឆ្នាំនេះ​ក្រៅពី​ការប្រែប្រួល​ខាង​លើ ការផ្តល់ព័ត៌មាន ការឆ្លើយនឹង​សំនួរ​របស់​ក្រួសួងអប់រំ​ក៏​ហាក់បន្ទន់ និងផ្តល់ភាព​ងាយស្រួលច្រើនដែរ។

ថ្មីៗនេះ​ក្រសួង​ក៏បាន​ចេញនូវក្រាបភាគរយ​សិស្សជាប់ក្នុងរយៈពេល ៣៥ឆ្នាំ ចាប់ពីឆ្នាំសិក្សា ១៩៧៩​ – ១៩៨០ ដល់ឆ្នាំសិក្សាឆ្នាំនេះ ត្រឹមការ​ប្រឡងលើកទីមួយ ដែល​បង្ហាញ​ពី​ភាព​ខុសគ្នា​នៃលទ្ធផល។

ខ្ញុំចាំបានថា នៅឆ្នាំសិក្សា ២០០១ – ២០០២ ជា​ឆ្នាំប្រឡងបាក់ឌុបដំបូងនៃកម្មវិធី​សិក្សាថ្មី​ជាមួយ​ប្រព័ន្ធនិទ្ទេស​ពី A ដល់ F (A: ល្អប្រសើរ, B: ល្អណាស់, C: ល្អ, D: ល្អបង្គួ, E: មធ្យម, F: ធ្លាក់) ហើយ​សាកលវិទ្យាល័យ​រដ្ឋ​ប្រើប្រាស់និទ្ទេសនេះ​ ដើម្បីកំណត់លទ្ធផល​អាហារូបករណ៍​ ហើយក៏លែងមាន​ការប្រឡងចូល​ភាគច្រើនខុស​ពីឆ្នាំមុននោះ​ផងដែរ។

ពេលនោះ មានតែសិស្ស ៣៩,៨៣%ទេ ដែលបានជាប់ ជាមួយនឹងសិស្សនិទ្ទេស A មាន ៣នាក់ និទ្ទេស B មាន ២៧ឬ២៨នាក់ និងនិទ្ទេស C ប្រហែល​ជាង ៥០០នាក់។

ក្រោយ​មក​ បើខ្ញុំចាំមិនខុសទេ នៅឆ្នាំ២០១០ ជាឆ្នាំចាប់អោយ​មានការ​បែងចែក​សិស្សរៀន​ថ្នាក់វិទ្យាសាស្ត្រ និងថ្នាក់សង្គម នៅថ្នាក់ទី១០ ហើយ​ប្រព័ន្ធ​ប្រឡង​តាមជំនាញ​ក៏​ចាប់ផ្តើម​សម្រាប់​ជំនាន់នោះ។

នៅឆ្នាំនេះ (២០១៤) មាន​ការប្រែប្រួលធំមួយ ដែលគួរ​អោយ​ចាប់អារម្មណ៍ ​គឺការពង្រឹង​របៀប វិន័យ និងការបំបាត់អំពើ​ពុក​រលួយ​ពេលប្រឡង ដែលជាបញ្ហា​ធំមួយ​ក្នុង​ប្រព័ន្ធ​អប់រំ​នៅកម្ពុជា។

ឥឡូវ យើង​ក្រលែកមើល​លទ្ធផលទាំង ៣៥ឆ្នាំនេះទៅមើល៍​ ថាតើប្រែប្រួលខ្លាំងប៉ុណ្ណា៖

ឯកសារនេះ​ផ្តល់ដោយ​ក្រសួង​អប់រំ លើហ្វេសប៊ុក​ផ្លូវការ
ឯកសារនេះ​ផ្តល់ដោយ​ក្រសួង​អប់រំ លើហ្វេសប៊ុក​ផ្លូវការ