Skip to content

2013

High School Exam 2013 Result Announces Tomorrow

លទ្ធផលបាក់ឌុប ប្រកាស នៅ​ថ្ងៃ​ស្អែក​​ (30 សីហា) សម្រាប់​រាជ​ធានី​ភ្នំពេញ​ និង​ខេត្ត​កណ្ដាល​​​​។​ដោយ​ឡែក​​នៅ​​ខេត្ត​ផ្សេង​​ទៀត​ នឹង​ត្រូវ​ប្រកាស​នៅ​ថ្ងៃ​ទី​ ៣១ ខែ​សីហា

តើប៉ុន្មាន​នាក់​នឹងជាប់? ប៉ុន្មានភាគរយ។ ហើយ​និទេ្ទស A, B, C ហ្នឹងបាន​ប៉ុន្មាននាក់?
គួររម្លឹក​ផងដែរថា កាលពីឆ្នាំ២០១២​ សិស្សជាប់ចំនួន ៨៦,៤០% និងមាន​និទ្ទេស A ចំនួន ១០៥នាក់ ដែល​មិនធ្លាប់មានទាល់តែសោះនូវចំនួននេះ ដែល​កាលពីឆ្នាំ ២០១១​មានតែ ៥៣នាក់ ហើយឆ្នាំមុនៗទៀតមានតិចជាង ១០នាក់ប៉ុណ្ណោះ។

National high school exam result will be announced tomorrow (30 Aug.) for Phnom Penh city and Kandal provinace; and at other provinces by 31st of August.

How many percentage would pass this year? How many students for each grade A, B, C?

Last year, 2012, there were 86.40% percentage passed the high school with 105 students got grade A that never happened in the history and if comparing to 2011 is only 53 students and other previous years less than 10 students got this grade.

Updated 30/08

I put remark on the last year percentage wrong (in English), the right is: 86.40% from previous post.

Bac II – High School Exam 2013

ប្រឡង​​សញ្ញាបត្រ​ធម្យម​សិក្សា​ទុតិយភូមិ​ឆ្នាំនេះ​​ នឹង​ប្រព្រឹត្តិទៅ​នៅថ្ងៃទី ៥ ខែសីហា ឆ្នាំ២០១៣ នៅទូទាំង​ប្រទេស។

តាម​មន្រ្តី​អប់រំ​ យុវជន​ និង​កីឡា​ បាន​ឲ្យ​ដឹង​ថា​ បេក្ខ​ជន​ប្រឡង​នៅ​ទូទាំង​ប្រទេស​ឆ្នាំ​នេះ​មាន​​ចំនួន​មាន​ចំនួន ១០៧,៨៣៥​ នាក់​ បែង​ចែក​ជា​មណ្ឌល​ប្រឡង​ចំនួន​២៣៤​មណ្ឌល​ ក្នុង​នោះ​មាន​បន្ទប់​ប្រឡង​​ចំនួន​៤៣៩០​​បន្ទប់ នៅ​ទូទាំង​ប្រទេស។

កាល​បរិច្ឆេទ​​​នៃ​ការ​ប្រកាស​លទ្ធផល​​ប្រឡង​​សញ្ញាបត្រ​ធម្យម​សិក្សា​ទុតិយភូមិ​​នៅ​រសៀល​ថ្ងៃ​ទី​៣០​ ខែ​សីហា​ ឆ្នាំ​២០១៣​ ​សម្រាប់​មណ្ឌល​ប្រឡង​នៅ​រាជ​ធានីភ្នំពេញ​​ និង​ខេត្ត​កណ្តាល​ នឹង​នៅ​ថ្ងៃ​ទី​៣១​ ខែ​សីហា​ ឆ្នាំ​២០១៣​ សម្រាប់​មណ្ឌល​ប្រឡង​នៅ​ខេត្ត​ផេ្សង​ៗ​ទៀត​។

High school national exam (Bac II) this year will be happened on 5th of Auguest.
According to ministry of education, there are 107 835 students will join the exam in 234 exam center with 4390 rooms.

The result will announce in the afternoon of 30th of August in Phnom Penh and Kandal province, 31st of August in other provinces.

bacii2013-ministry-of-education