Skip to content

2016

លទ្ធផលបាក់ឌុបថ្ងៃនេះ ៦២.១៨%ជាប់ និទ្ទេស A ៤០៥នាក់

ចាប់តាំងពីកំណែទម្រង់ប្រព័ន្ធប្រឡង ដោយកម្រិតជាក់លាក់លើវិន័យ និងភាពតឹងរឹងលើភាពពុករលួយ សម័យប្រឡងបាក់ឌុបថ្ងៃទី ២២ សីហា ២០១៦ លទ្ធផលជាប់ ៦២.១៨% ត្រូវនឹង៥៥៧៥៣នាក់ ក្នុងចំណោមបេក្ខជនមកប្រឡង ៨៩៦៦១នាក់។

 

ក្នុងនោះបេក្ខជនទទួលបាននិទ្ទេស A មានចំនួន ៤០៥ នាក់ និទ្ទេស B មានចំនួន ២ ៨០១ និទ្ទេស C មានចំនួន ៥ ៥៩៥ នាក់ និទ្ទេស D មានចំនួន ៨ ៨៣៥ នាក់ និងនិទ្ទេស E មានចំនួន ៣៨ ១១៧ នាក់។

 

បេក្ខជនទទួលបាននិទ្ទេស A ចំនួន ៤០៥ នាក់ មកពី៖

  • រាជធានីភ្នំពេញ មានចំនួន ១៨៣ នាក់
  • សៀមរាប មានចំនួន ៣៦ នាក់
  • បាត់ដំបង មានចំនួន ៣៤ នាក់
  • កណ្តាល មានចំនួន ២៩ នាក់
  • កំពង់ចាម មានចំនួន ២០ នាក់
  • បន្ទាយមានជ័យ មានចំនួន ១៦ នាក់
  • ព្រៃវែង មានចំនួន ១៤ នាក់
  • កំពត មានចំនួន ១១ នាក់
  • ត្បូងឃ្មុំ មានចំនួន ១១ នាក់
  • តាកែវ មានចំនួន ១១ នាក់
  • កំពង់ធំ មានចំនួន ១០ នាក់
  • ក្រចេះ មានចំនួន ០៩ នាក់
  • កំពង់ឆ្នាំង មានចំនួន ០៧ នាក់
  • ព្រះសីហនុ មានចំនួន ០៧ នាក់
  • កំពង់ស្ពឺ មានចំនួន ០២ នាក់
  • ពោធិ៍សាត់ មានចំនួន ០២ នាក់
  • មណ្ឌលគិរី មានចំនួន ០១ នាក់
  • ប៉ៃលិន មានចំនួន ០១ នាក់
  • ឧត្តរមានជ័យ មានចំនួន ០១ នាក់

លទ្ធផលទាំងស្រុងនឹងផ្សព្វផ្សាយលើហ្វេសប៊ុកក្រសួង MoEYS Cambodia នៅរសៀលថ្ងៃទី១០ និង១១ ខែកញ្ញានេះ។

លទ្ធផល​សិស្ស​ពូកែ​ទូទាំង​ប្រទេស​ ​២​០​១​៦​ ​ខេត្ត​ឬ​ក្រុង​ណា​ជាប់​ច្រើនជាង​គេ​?

ការប្រឡងសិស្សពូកែសម្រាប់សិស្សអនុវិទ្យាល័យថ្នាក់ទី ៩ និងថ្នាក់វិទ្យាល័យថ្នាក់ទី១២ ប្រព្រឹត្តិទៅជារៀងរាល់ឆ្នាំ។
ហើយវាជាកម្មវិធីដ៏រំភើបមួយក្នុងការប្រកួតប្រជែងរបស់យុវសិស្ស ដើម្បីឈានយកសិស្សពូកែក្នុងថ្នាក់ ប្រចាំខេត្តក្រុង ហើយនៅទីបញ្ចប់នៅផ្តាច់ព្រ័ត្តិនៅថ្នាក់ជាតិ ដោយរាល់ឆ្នាំត្រូវជ្រើសរើសខេត្តឬក្រុងណាមួយធ្វើការប្រឡង។
សិស្សពូកែបែងចែកជា សិស្សពូកែអក្សរសាស្ត្រខ្មែរ គណិតវិទ្យា និងរូបវិទ្យា ហើយក្នុងមួយមុខៗ និងកម្រិតថ្នាក់និមួយៗ នឹងត្រូវជ្រើសរើសសិស្សពូកែបំផុត ១០នាក់ ពីលេខ១ ដល់លេខ១០។
ការប្រឡងនោះក៏ជាឪកាសរបស់សិស្សានុសិស្សបានស្គាល់គ្នាផងដែរ។

ឆ្នាំ២០១៦នេះ លទ្ធផលបានចេញរួចទៅហើយកាលពីម្សិលម៉ិញ (១ឧសភា) តាមរយៈវេបសាយ និងហ្វេសប៊ុកក្រសួងអប់រំយុវជន និងកីឡា។

អ្វីដែលវេបសាយសិក្សានាំអោយអ្នកអានទាំងអស់ចាប់អារម្មណ៍ក្រៅពីលទ្ធផលថាអ្នកណាជាប់នោះ សូមមើលលទ្ធផលជារួមតាមខេត្តក្រុងនិមួយៗវិញ ដែលវាអាចឆ្លុះបញ្ចាំងពីការប្រឹងប្រែងជារួមរបស់សិស្សានុសិស្សតាមតំបន់និមួយៗ។
លទ្ធផលនោះជារួមទាំងពីរថ្នាក់ឃើញថា ខេត្តបាត់ដំបងមានសិស្សជាប់ច្រើនជាងគេ បន្ទាប់មកភ្នំពេញ ខេត្តកណ្តាល កំពង់ឆ្នាំង ព្រៃវែង ឧត្តមានជ័យជាដើម។

តែបើមើលតាមថ្នាក់វិញ កម្រិតថ្នាក់ទី៩ ខេត្តបាត់ដំបង វ៉ាដាច់គេ ហើយបន្ទាប់ជាខេត្តកណ្តាល ចំណែកនៅកម្រិតថ្នាក់ទី១២ រាជធានីភ្នំពេញវ៉ាដាច់ទៅវិញបន្ទាប់មកខេត្តបាត់ដំបង។
ចំនុចមួយទៀតនោះគឺថា នៅថ្នាក់ទី៩ ខេត្តបាត់ដំបងមានសិស្ស៤នាក់ជាប់ផ្នែកគណិតវិទ្យា ឯថ្នាក់ទី១២ រាជធានីភ្នំពេញជាប់គណិតវិទ្យាដល់ទៅ៤នាក់វិញ តែតំណែងលេខមួយគណិតវិទ្យាបានទៅលើខេត្តត្បូងឃ្មុំនោះទេ។

ថ្នាក់ទី៩ លេខ១បានទៅលើខេត្តបាត់ដំបង លើជំនាញអក្សរសាស្ត្រខ្មែរនិងគណិតវិទ្យា ហើយខេត្តព្រៃវែងលើរូបវិទ្យា។
ថ្នាក់ទី១២ លេខ១ផ្នែកអក្សរសាស្រ្តបានទៅបាត់ដំបង ផ្នែកគណិតបានទៅត្បូងឃ្មុំ ផ្នែករូបវិទ្យាបានទៅភ្នំពេញ។

សង្ឃឹមថាតាមរយៈលទ្ធផលនេះ សិស្សានុសិស្សទូទៅនឹងខំប្រឹងប្រែងបន្តទៀត ហើយចេះយកមិត្តភក្តិឬរៀមច្បងជាគំរូ។
តែកុំភ្លេច លទ្ធផលនេះពុំអាចធ្វើអោយអ្នកជាប់សញ្ញាបត្រទុតិយភូម (បាក់ឌុប) ដោយស្វ័យប្រវត្តិទេ ការប្រឡងបាក់ឌុបគឺនៅជិតបង្កើយ សូមត្រៀមអោយបានល្អ។

សូមមើលសម្រង់សង្ខេបរៀបរៀងដោយវេបសាយសិក្សា៖

MoEYS-Cambodia-Seuksa-Statistic-2016

និងលទ្ធផលដែលប្រកាសដោយក្រសួង៖

Grade 9
Grade 9
Grade 12
Grade 12


Result Source: FB (https://goo.gl/5Mc1kQ)

ស្ថិតិថ្នាក់កម្រិត​ក្រោយឧត្តមសិក្សា​ចុះឈ្មោះរៀន​ផ្នែកធុរកិច្ចច្រើន

តាមការចុះផ្សាយពីស្ថិតិ​លើហ្វេសប៊ុកគ្រូ​របស់ក្រសួងអប់រំ​បានបង្ហាញថា និស្សិតថ្នាក់ក្រោយឧត្តមសិក្សា (អនុបណ្ឌិត ឬបណ្ឌិត) ចុះឈ្មោះ​ចូលរៀនផ្នែកធុរកិច្ច (Business Administration) មានអត្រាខ្ពស់ជាងគេដល់ទៅ ៤៧%។ កម្រិតនេះគឺច្រើនជាងនិស្សិតក្នុងថ្នាក់ឧត្តមសិក្សា (បរិញ្ញាបត្រ)។

 

តាមស្ថិតិឃើញថា មុខវិជ្ជាផ្នែកសុខភាព (Health) មាន៥% កសិកម្ម (Agriculture) មាន៤% វិស្វកម្ម (Engineering) មាន៣% ផ្នែកវិទ្យាសាស្ត្រគោល (Basic Science) មាន៦% ផ្នែកព័ត៌មានវិទ្យា (IT) មាន៨% ផ្នែកវិទ្យាសាស្ត្រសង្គមនិងសិល្បៈ (Social science & Art) មាន៧% ផ្នែកភាសាបរទេស (Foreigh languages) មាន១២% និងផ្នែកច្បាប់ (Laws) មាន៦% ។

statistic-post-graduate-cambodia-2016

Source: Krou Cambodia (fb.com/krou.moeys.gov.kh, March 2016)