ចាប់តាំងពីកំណែទម្រង់ប្រព័ន្ធប្រឡង ដោយកម្រិតជាក់លាក់លើវិន័យ និងភាពតឹងរឹងលើភាពពុករលួយ សម័យប្រឡងបាក់ឌុបថ្ងៃទី ២២ សីហា ២០១៦ លទ្ធផលជាប់ ៦២.១៨% ត្រូវនឹង៥៥៧៥៣នាក់ ក្នុងចំណោមបេក្ខជនមកប្រឡង ៨៩៦៦១នាក់។
ក្នុងនោះបេក្ខជនទទួលបាននិទ្ទេស A មានចំនួន ៤០៥ នាក់ និទ្ទេស B មានចំនួន ២ ៨០១ និទ្ទេស C មានចំនួន ៥ ៥៩៥ នាក់ និទ្ទេស D មានចំនួន ៨ ៨៣៥ នាក់ និងនិទ្ទេស E មានចំនួន ៣៨ ១១៧ នាក់។
បេក្ខជនទទួលបាននិទ្ទេស A ចំនួន ៤០៥ នាក់ មកពី៖
- រាជធានីភ្នំពេញ មានចំនួន ១៨៣ នាក់
- សៀមរាប មានចំនួន ៣៦ នាក់
- បាត់ដំបង មានចំនួន ៣៤ នាក់
- កណ្តាល មានចំនួន ២៩ នាក់
- កំពង់ចាម មានចំនួន ២០ នាក់
- បន្ទាយមានជ័យ មានចំនួន ១៦ នាក់
- ព្រៃវែង មានចំនួន ១៤ នាក់
- កំពត មានចំនួន ១១ នាក់
- ត្បូងឃ្មុំ មានចំនួន ១១ នាក់
- តាកែវ មានចំនួន ១១ នាក់
- កំពង់ធំ មានចំនួន ១០ នាក់
- ក្រចេះ មានចំនួន ០៩ នាក់
- កំពង់ឆ្នាំង មានចំនួន ០៧ នាក់
- ព្រះសីហនុ មានចំនួន ០៧ នាក់
- កំពង់ស្ពឺ មានចំនួន ០២ នាក់
- ពោធិ៍សាត់ មានចំនួន ០២ នាក់
- មណ្ឌលគិរី មានចំនួន ០១ នាក់
- ប៉ៃលិន មានចំនួន ០១ នាក់
- ឧត្តរមានជ័យ មានចំនួន ០១ នាក់
លទ្ធផលទាំងស្រុងនឹងផ្សព្វផ្សាយលើហ្វេសប៊ុកក្រសួង MoEYS Cambodia នៅរសៀលថ្ងៃទី១០ និង១១ ខែកញ្ញានេះ។