Skip to content

Exam

លទ្ធផលបាក់ឌុបថ្ងៃនេះ ៦២.១៨%ជាប់ និទ្ទេស A ៤០៥នាក់

ចាប់តាំងពីកំណែទម្រង់ប្រព័ន្ធប្រឡង ដោយកម្រិតជាក់លាក់លើវិន័យ និងភាពតឹងរឹងលើភាពពុករលួយ សម័យប្រឡងបាក់ឌុបថ្ងៃទី ២២ សីហា ២០១៦ លទ្ធផលជាប់ ៦២.១៨% ត្រូវនឹង៥៥៧៥៣នាក់ ក្នុងចំណោមបេក្ខជនមកប្រឡង ៨៩៦៦១នាក់។

 

ក្នុងនោះបេក្ខជនទទួលបាននិទ្ទេស A មានចំនួន ៤០៥ នាក់ និទ្ទេស B មានចំនួន ២ ៨០១ និទ្ទេស C មានចំនួន ៥ ៥៩៥ នាក់ និទ្ទេស D មានចំនួន ៨ ៨៣៥ នាក់ និងនិទ្ទេស E មានចំនួន ៣៨ ១១៧ នាក់។

 

បេក្ខជនទទួលបាននិទ្ទេស A ចំនួន ៤០៥ នាក់ មកពី៖

  • រាជធានីភ្នំពេញ មានចំនួន ១៨៣ នាក់
  • សៀមរាប មានចំនួន ៣៦ នាក់
  • បាត់ដំបង មានចំនួន ៣៤ នាក់
  • កណ្តាល មានចំនួន ២៩ នាក់
  • កំពង់ចាម មានចំនួន ២០ នាក់
  • បន្ទាយមានជ័យ មានចំនួន ១៦ នាក់
  • ព្រៃវែង មានចំនួន ១៤ នាក់
  • កំពត មានចំនួន ១១ នាក់
  • ត្បូងឃ្មុំ មានចំនួន ១១ នាក់
  • តាកែវ មានចំនួន ១១ នាក់
  • កំពង់ធំ មានចំនួន ១០ នាក់
  • ក្រចេះ មានចំនួន ០៩ នាក់
  • កំពង់ឆ្នាំង មានចំនួន ០៧ នាក់
  • ព្រះសីហនុ មានចំនួន ០៧ នាក់
  • កំពង់ស្ពឺ មានចំនួន ០២ នាក់
  • ពោធិ៍សាត់ មានចំនួន ០២ នាក់
  • មណ្ឌលគិរី មានចំនួន ០១ នាក់
  • ប៉ៃលិន មានចំនួន ០១ នាក់
  • ឧត្តរមានជ័យ មានចំនួន ០១ នាក់

លទ្ធផលទាំងស្រុងនឹងផ្សព្វផ្សាយលើហ្វេសប៊ុកក្រសួង MoEYS Cambodia នៅរសៀលថ្ងៃទី១០ និង១១ ខែកញ្ញានេះ។

លទ្ធផល​សិស្ស​ពូកែ​ទូទាំង​ប្រទេស​ ​២​០​១​៦​ ​ខេត្ត​ឬ​ក្រុង​ណា​ជាប់​ច្រើនជាង​គេ​?

ការប្រឡងសិស្សពូកែសម្រាប់សិស្សអនុវិទ្យាល័យថ្នាក់ទី ៩ និងថ្នាក់វិទ្យាល័យថ្នាក់ទី១២ ប្រព្រឹត្តិទៅជារៀងរាល់ឆ្នាំ។
ហើយវាជាកម្មវិធីដ៏រំភើបមួយក្នុងការប្រកួតប្រជែងរបស់យុវសិស្ស ដើម្បីឈានយកសិស្សពូកែក្នុងថ្នាក់ ប្រចាំខេត្តក្រុង ហើយនៅទីបញ្ចប់នៅផ្តាច់ព្រ័ត្តិនៅថ្នាក់ជាតិ ដោយរាល់ឆ្នាំត្រូវជ្រើសរើសខេត្តឬក្រុងណាមួយធ្វើការប្រឡង។
សិស្សពូកែបែងចែកជា សិស្សពូកែអក្សរសាស្ត្រខ្មែរ គណិតវិទ្យា និងរូបវិទ្យា ហើយក្នុងមួយមុខៗ និងកម្រិតថ្នាក់និមួយៗ នឹងត្រូវជ្រើសរើសសិស្សពូកែបំផុត ១០នាក់ ពីលេខ១ ដល់លេខ១០។
ការប្រឡងនោះក៏ជាឪកាសរបស់សិស្សានុសិស្សបានស្គាល់គ្នាផងដែរ។

ឆ្នាំ២០១៦នេះ លទ្ធផលបានចេញរួចទៅហើយកាលពីម្សិលម៉ិញ (១ឧសភា) តាមរយៈវេបសាយ និងហ្វេសប៊ុកក្រសួងអប់រំយុវជន និងកីឡា។

អ្វីដែលវេបសាយសិក្សានាំអោយអ្នកអានទាំងអស់ចាប់អារម្មណ៍ក្រៅពីលទ្ធផលថាអ្នកណាជាប់នោះ សូមមើលលទ្ធផលជារួមតាមខេត្តក្រុងនិមួយៗវិញ ដែលវាអាចឆ្លុះបញ្ចាំងពីការប្រឹងប្រែងជារួមរបស់សិស្សានុសិស្សតាមតំបន់និមួយៗ។
លទ្ធផលនោះជារួមទាំងពីរថ្នាក់ឃើញថា ខេត្តបាត់ដំបងមានសិស្សជាប់ច្រើនជាងគេ បន្ទាប់មកភ្នំពេញ ខេត្តកណ្តាល កំពង់ឆ្នាំង ព្រៃវែង ឧត្តមានជ័យជាដើម។

តែបើមើលតាមថ្នាក់វិញ កម្រិតថ្នាក់ទី៩ ខេត្តបាត់ដំបង វ៉ាដាច់គេ ហើយបន្ទាប់ជាខេត្តកណ្តាល ចំណែកនៅកម្រិតថ្នាក់ទី១២ រាជធានីភ្នំពេញវ៉ាដាច់ទៅវិញបន្ទាប់មកខេត្តបាត់ដំបង។
ចំនុចមួយទៀតនោះគឺថា នៅថ្នាក់ទី៩ ខេត្តបាត់ដំបងមានសិស្ស៤នាក់ជាប់ផ្នែកគណិតវិទ្យា ឯថ្នាក់ទី១២ រាជធានីភ្នំពេញជាប់គណិតវិទ្យាដល់ទៅ៤នាក់វិញ តែតំណែងលេខមួយគណិតវិទ្យាបានទៅលើខេត្តត្បូងឃ្មុំនោះទេ។

ថ្នាក់ទី៩ លេខ១បានទៅលើខេត្តបាត់ដំបង លើជំនាញអក្សរសាស្ត្រខ្មែរនិងគណិតវិទ្យា ហើយខេត្តព្រៃវែងលើរូបវិទ្យា។
ថ្នាក់ទី១២ លេខ១ផ្នែកអក្សរសាស្រ្តបានទៅបាត់ដំបង ផ្នែកគណិតបានទៅត្បូងឃ្មុំ ផ្នែករូបវិទ្យាបានទៅភ្នំពេញ។

សង្ឃឹមថាតាមរយៈលទ្ធផលនេះ សិស្សានុសិស្សទូទៅនឹងខំប្រឹងប្រែងបន្តទៀត ហើយចេះយកមិត្តភក្តិឬរៀមច្បងជាគំរូ។
តែកុំភ្លេច លទ្ធផលនេះពុំអាចធ្វើអោយអ្នកជាប់សញ្ញាបត្រទុតិយភូម (បាក់ឌុប) ដោយស្វ័យប្រវត្តិទេ ការប្រឡងបាក់ឌុបគឺនៅជិតបង្កើយ សូមត្រៀមអោយបានល្អ។

សូមមើលសម្រង់សង្ខេបរៀបរៀងដោយវេបសាយសិក្សា៖

MoEYS-Cambodia-Seuksa-Statistic-2016

និងលទ្ធផលដែលប្រកាសដោយក្រសួង៖

Grade 9
Grade 9
Grade 12
Grade 12


Result Source: FB (https://goo.gl/5Mc1kQ)

Thanks for keep visiting us on topic of High School Exam 2015

I was a bit out from blogging for a very long since last high school exam in 2014 but in fact, I’m still actively posting on my facebook, Seuksa.

High School exam of 2015 is starting today, in generally, it looks fine from the beginning and of course, most of media have reported a good sign before the exam already even there was some info about the punishment of any irregular activities during the exam as well.

Hope everything is still fine until the result announces and may our new generation does well and get the good result as they expected.

I’ll try to capture some info about this event.

ភាគរយ​សិស្សប្រឡងជាប់បាក់ឌុប ៣៥ឆ្នាំ (1979-1980 ដល់ 2013-2014)

ឆ្នាំ​នេះជាសញ្ញាពិសេស ទាំងការ​រៀបចំការប្រឡង រហូតដល់លទ្ធផល ចាប់តាំងពី​ជាង១០ឆ្នាំ​ហើយ​ដែលខ្ញុំបន្តការតាមដាន​អំពីការសិក្សានៅវិទ្យាល័យ និង​ពិសេសការប្រឡងបាក់ឌុបរាល់​ឆ្នាំ។

ជាមួយគ្នានេះដែរ ឆ្នាំនេះ​ក្រៅពី​ការប្រែប្រួល​ខាង​លើ ការផ្តល់ព័ត៌មាន ការឆ្លើយនឹង​សំនួរ​របស់​ក្រួសួងអប់រំ​ក៏​ហាក់បន្ទន់ និងផ្តល់ភាព​ងាយស្រួលច្រើនដែរ។

ថ្មីៗនេះ​ក្រសួង​ក៏បាន​ចេញនូវក្រាបភាគរយ​សិស្សជាប់ក្នុងរយៈពេល ៣៥ឆ្នាំ ចាប់ពីឆ្នាំសិក្សា ១៩៧៩​ – ១៩៨០ ដល់ឆ្នាំសិក្សាឆ្នាំនេះ ត្រឹមការ​ប្រឡងលើកទីមួយ ដែល​បង្ហាញ​ពី​ភាព​ខុសគ្នា​នៃលទ្ធផល។

ខ្ញុំចាំបានថា នៅឆ្នាំសិក្សា ២០០១ – ២០០២ ជា​ឆ្នាំប្រឡងបាក់ឌុបដំបូងនៃកម្មវិធី​សិក្សាថ្មី​ជាមួយ​ប្រព័ន្ធនិទ្ទេស​ពី A ដល់ F (A: ល្អប្រសើរ, B: ល្អណាស់, C: ល្អ, D: ល្អបង្គួ, E: មធ្យម, F: ធ្លាក់) ហើយ​សាកលវិទ្យាល័យ​រដ្ឋ​ប្រើប្រាស់និទ្ទេសនេះ​ ដើម្បីកំណត់លទ្ធផល​អាហារូបករណ៍​ ហើយក៏លែងមាន​ការប្រឡងចូល​ភាគច្រើនខុស​ពីឆ្នាំមុននោះ​ផងដែរ។

ពេលនោះ មានតែសិស្ស ៣៩,៨៣%ទេ ដែលបានជាប់ ជាមួយនឹងសិស្សនិទ្ទេស A មាន ៣នាក់ និទ្ទេស B មាន ២៧ឬ២៨នាក់ និងនិទ្ទេស C ប្រហែល​ជាង ៥០០នាក់។

ក្រោយ​មក​ បើខ្ញុំចាំមិនខុសទេ នៅឆ្នាំ២០១០ ជាឆ្នាំចាប់អោយ​មានការ​បែងចែក​សិស្សរៀន​ថ្នាក់វិទ្យាសាស្ត្រ និងថ្នាក់សង្គម នៅថ្នាក់ទី១០ ហើយ​ប្រព័ន្ធ​ប្រឡង​តាមជំនាញ​ក៏​ចាប់ផ្តើម​សម្រាប់​ជំនាន់នោះ។

នៅឆ្នាំនេះ (២០១៤) មាន​ការប្រែប្រួលធំមួយ ដែលគួរ​អោយ​ចាប់អារម្មណ៍ ​គឺការពង្រឹង​របៀប វិន័យ និងការបំបាត់អំពើ​ពុក​រលួយ​ពេលប្រឡង ដែលជាបញ្ហា​ធំមួយ​ក្នុង​ប្រព័ន្ធ​អប់រំ​នៅកម្ពុជា។

ឥឡូវ យើង​ក្រលែកមើល​លទ្ធផលទាំង ៣៥ឆ្នាំនេះទៅមើល៍​ ថាតើប្រែប្រួលខ្លាំងប៉ុណ្ណា៖

ឯកសារនេះ​ផ្តល់ដោយ​ក្រសួង​អប់រំ លើហ្វេសប៊ុក​ផ្លូវការ
ឯកសារនេះ​ផ្តល់ដោយ​ក្រសួង​អប់រំ លើហ្វេសប៊ុក​ផ្លូវការ

BACII 2014 – Cambodia – All Results by MoEYS

Here is the brief overview of the result of high school exam this year in Cambodia for all 24 cities/provinces.

Remark: The result are from MOEYS of Cambodia’s facebook page. The original links of MOEYES’s facebook post attached at the end of the article. (Updated 31/08, 1AM)

 

Phnom Penh

http://goo.gl/sjqXCn

highschool-2014-phnompenh-1
Kandal

http://goo.gl/afSxBZ
highschool-2014-kandal-1

Kratie

http://goo.gl/PFNWgk
HighSchool-2014-Kratie

Prey Veng

http://goo.gl/Y1YbC2
HighSchool-2014-PreyVeng

Oudor Meanchey

http://goo.gl/9hpT78

HighSchool-2014-oudormeanchey
Kampong Speu

http://goo.gl/V79CZG

HighSchool-2014-KampongSpeu
Battambang

http://goo.gl/wuVsmw

HighSchool-2014-Battambang
Preah Sihanouk

http://goo.gl/S4NMxU

HighSchool-2014-Sihanouk

Preah Vihea

http://goo.gl/Z2qcrV

HighSchool-2014-PreahVihea
Kampong Thom

http://goo.gl/sMrHS7

HighSchool-2014-KampongThom
Svay Rieng

http://goo.gl/Kl5h7R

HighSchool-2014-SvayRieng
Ratanakiri

http://goo.gl/rSQzkb

HighSchool-2014-Ratanakiri
Mondulkiri

http://goo.gl/eTPdgG

HighSchool-2014-Mondulkiri
Pursat

http://goo.gl/8VN5Ma

HighSchool-2014-Pursat
Siem Reap

http://goo.gl/cR96Zr

HighSchool-2014-SiemReap
Kep

http://goo.gl/gyokql

HighSchool-2014-Kep
Kampong Cham

http://goo.gl/dusmmV

HighSchool-2014-KampongCham
Kampong Chhnang

http://goo.gl/mzd9y5

HighSchool-2014-KampongChhnang
Koh Kong

http://goo.gl/3FoF7h

HighSchool-2014-KohKong
Takeo

http://goo.gl/brzHJv

HighSchool-2014-Takeo
Pailin

http://goo.gl/JXfwO4

HighSchool-2014-Pailin
Kampot

http://goo.gl/h8RkL8

HighSchool-2014-Kampot
Steng Trieng

http://goo.gl/5mMGfT

HighSchool-2014-StengTrieng
Banteay Meanchey

http://goo.gl/STbZyw

HighSchool-2014-BanteayMeanchey

 

The re-exam for those failed will be on 13th October, good luck.

(Updated 31/08, 1AM): Here are the original links from Ministry of Education:

BACII 2014, 25.72% Passed – 11 students in Grade A, 289 in Grade B

Quick result from Education Minister, there are 25.72% passed the high school exam which is 23126 students among 89937 candidates with grade A of 11 students and grade B has 289 students, Grade C has 800, D has 1832 and E has 20000 according to Sabay News (Updated).

Among grade A, there are 3 students in Phnom Penh and the rest from different provinces.

Congratulations!

រដ្ឋមន្ត្រី ​​ក្រសួង​អប់រំ​ យុវជន និង​កីឡា ឯកឧត្ដម ហង់ ជួនណារ៉ុន បាន​​​​ផ្ដល់​បទ​សម្ភាស​​​​តាម​ទូរទស្សន៍​​​​​ឯកជន​មួយ​ថា​ សិស្ស​ជាប់​និទ្ទេស​ A ទូទាំង​ប្រទេស​មាន ១១ នាក់។ ចំណោម​ ១១​នាក់ នេះ​មាន​ ៣​នាក់​នៅ​ភ្នំពេញ ក្រៅ​​ពី​នោះ​​នៅ​ខេត្ត​និង​ក្រុង​ផ្សេង​ៗ​។ រី​ឯ​និទ្ទេស B សរុប​​មាន​​២៨៩​នាក់។ C ៨០០​ នាក់ D ១៨៣២​​នាក់ និង E ​មាន ២០ ០០០ នេះ​បើតាម​វេបសាយសប្បាយ។ រីឯ​បរិមាណ​អ្នក​ជាប់​សរុប​មាន ២៥,៧២​% ដែលមាន​សិស្ស ២៣១២៦នាក់ នៃ​ចំនួន​បេក្ខជន​សរុប​​ជិត ៩ម៉ឺននាក់​។

សូមអបអរសាទរ!

856-high-school-exam-2014

 

Update:

​​រដ្ឋមន្ត្រី​​​​ក្រសួង​​​​អប់រំ​​​៖​ ​​យើង​​​​ចង់​​​​ផ្លាស់​​ប្តូរ​​​ឥរិ​យា​បថ​ ​សិស្សានុ​សិស្ស​

មួយ​ឃ្លារបស់រដ្ឋមន្ត្រី​ក្រសួង​អប់រំ ហង់ ជូនណារ៉ុន ពិតជាមានន័យ៖

​​ខ្ញុំ​​​​ចង់​​​ជំ​រា​​​ប​​​​​ថា​​ ​​អ្វី​​​​ដែល​​​​ក្រសួង​​​​អប់រំ​​ ​​កំពុង​​​​ធ្វើ​​​​នៅ​​​​ក្នុង​​​​ក្រប​​ខណ្ឌ​​ ​​កំណែ​​​​ទម្រង់​​​​នេះ​​ ​​គឺ​​​​យើង​​​​ចង់​​​​ផ្លាស់​​ប្តូរ​​ ​ឥរិ​យា​បថ​ ​សិស្សានុ​សិស្ស​​ ​​ពី​​​​ការ​​​​លួច​​​​ចម្លង​​ ​​មក​​​​ជា​​​​ការ​​​​គិត​​ពិចារណា​​ ​​ប្រឹងប្រែង​​​​សរសេរ​​​​ចម្លើយ​​​​ដោយខ្លួនឯង​​ ​​នៅ​​​​លើ​​​​ក្រដាស​​​​វិញ្ញាសា​​​។​ ​​ដូច្នេះ​​​​ខ្ញុំ​​​​សូម​​​​ផ្ញើ​​​​សារ​​​​ទៅ​​​​ពួកគេ​​ ​​ដោយ​​​​លើកទឹកចិត្ត​​​​អោយ​​​​ពួកគេ​​​​ខិតខំ​​​​និង​​​​ប្រឹងប្រែង​​​​ពិចារណា​​​​សរសេរ​​​​ចម្លើយ​​​​ដោយខ្លួនឯង​​ ​​ទោះ​​​​តិច​​​​ក្តី​​ ​​ច្រើន​​​​ក្តី​​ ​​នោះ​​​​ពួក​​​​គេ​​​​នឹង​​​​ទទួល​​​​បាន​​​​លទ្ធផល​​​​ល្អ​​​​ប្រសើរ​​​​ជាង​​​​ការ​​​​លួច​​​​ចម្លង​។

Minister-2014-quote

ក្នុងនាម វេបសាយ សិក្សា (Seuksa) ខ្ញុំសូមគាំទ្រ និងសូម​អោយមាន​ការអនុវត្តបាន​ត្រឹមត្រូវបំផុត។

អ្វី​ដែល​ត្រូវ​ដឹងពី បាក់ឌុប ឆ្នាំ២០១៤ នេះ

​​ដូច​​​​អ្វី​​​​ដែល​​​​ខ្ញុំ​​​​ធ្លាប់​​​​បាន​​​​បញ្ចេញ​​យោបល់​​​​នៅ​​​​ក្នុង​​​​អត្ថបទ​​​​មុន​​ ​​ឆ្នាំ​​​​ប្រ​​លង​​​​ឆ្នាំនេះ​​ ​​ជា​​​​ចំ​​នុច​​ដ៏​​​​​រ​​​សើ​​​ប​​​​​របស់​​​​​ក្រសួង​​​​អប់រំ​​​។​ ​​គិត​​​​ចាប់តាំង​​​​ពី​​ដើម​​​​ឆ្នាំ​​​​មក​​ ​​មាន​​​​កំណែ​​​​ទម្រង់​​​​បែប​​បទ​​​​ប្រ​​ឡង​​​​ជាច្រើន​​ ​​ពិសេស​​​​សង្កត់​​ធ្ងន់​​​​លើ​​​​ភាព​​​​មិន​​​​ប្រក្រតី​​​​ក្នុង​​​​ពេល​​​​ប្រ​​ឡង​​ ​​ការ​​​​បង្កើន​​​​ប្រាក់​​ឧបត្ថម្ភ​​​​ដល់​​​​គ្រូ​​​​ដែល​​​​ចូល​​​​រួម​​ការ​​​​ប្រ​​លង​​ ​​ការ​​​​រឹត​​​​បន្តឹង​​​​ច្បាប់​​​​បញ្ញត្តិ​​ ​​និង​​​​កា​​​​រដាក់​​វិ​​ន័យ​​​​ផ្សេង​​​ៗ​​​ចំពោះ​​​​ការ​​ប្រ​​ព្រឹត្តិ​​​​ខុសច្បាប់​​​​ជាដើម​​​។​

ទិដ្ឋភាពទូទៅឆ្នាំនេះ

ការ​ប្រលង​បាក់​​​ឌុប​ទូទាំង​ប្រទេស​ឆ្នាំនេះនឹង​​ធ្វើ​​នៅ​ថ្ងៃ ​ទី​​៤​​និង​ទី​៥ សីហា​ ដែល​​​មាន​​​​បេក្ខជន​​​​ប្រ​​លង​​​​សរុប​​​​ចំនួន​​ ​៩​​៣​ ​៤​​៥​​៧​​​នាក់​​ ​​និង​​​​មាន​​​​មណ្ឌល​​​​ប្រឡង​​​​ចំនួន​​ ​១​​៥​​៤​​​មណ្ឌល​​ ​​ចែក​​ចេញ​​ជា​​ ​៣​ ​៧​​៧​​៩​​​បន្ទប់​​ ​​នៅ​​​​រាជធានី​​ ​​ខេត្ត​​​​ទូទាំង​​​​ប្រទេស​​ ​​នៃ​​​​ព្រះរាជាណាចក្រកម្ពុជា​​​។​ ហើយ​​​ការ​​ប្រកាស​​​​លទ្ធផល​​​​នៅ​​​​តាម​​​​មណ្ឌល​​​​នី​​​​មួយ​​​ៗ​ ​​នឹង​​​​ប្រ​​ព្រឹត្តិ​​​​ទៅ​​​​នៅ​​​​រសៀល​​​​ថ្ងៃ​​​​ទី​​ ​២​​៩​ ​​ខែ​​​​សីហា​​ ​​សម្រាប់​​​​មណ្ឌល​​​​ប្រ​​លង​​​​នៅ​​​​រាជធានី​​​​ភ្នំពេញ​​ ​​និង​​​​ថ្ងៃ​​​​ទី​​​៣​​០​ ​​ខែ​​​​សីហា​​ ​​សម្រាប់​​​​មណ្ឌល​​​​ប្រឡង​​​​នៅ​​​​ខេត្ត​​​​ផ្សេង​​​ៗ​​​ទៀត​។ [Ref]

​​ថ្នាក់​​​​ទី​​​១​​២​ ​​ចាប់តាំង​​​​ពី​​​​ឆ្នាំ​​ ​២​​០​​១​​០​​​មក​​ ​​ត្រូវ​​​​បាន​​​​បែក​​ចែក​​​​ការសិក្សា​​ ​​និង​​​​ការ​​​​ប្រ​​លង​​​​ជា​​​​ពី​​​រ​​ក្រុម​​​​ផ្សេង​​គ្នា​​​​មាន​​​​ដូចជា​​​៖​

  • ​​ផ្នែក​​ ​​វិទ្យាសាស្ត្រ​​​៖​ ​​ពាក់ព័ន្ធ​​​​នឹង​​​​រូប​មន្ត​ ​​ឬ​​​​គុន​​​​គូ​​​រលេ​​​ខ​​ ​​មាន​​​​ដូចជា​​ ​​មុខវិជ្ជា​​ ​​គីមី​​ ​​ជីវៈ​​ ​​រូប​​ ​​ភាសា​​ខ្មែរ​​ គណិត ​​ភាសា​​បរទេស​​ ​​និង​​ ​​ប្រវត្តិ​​វិទ្យា​​ (​​មុខវិជ្ជា​​​​ជម្រើស​​​​ដែល​​​​ចាប់​​ឆ្នោត​​​​បាន​​)
  • ​​ផ្នែក​​ ​​សង្គម​​​៖​ ​​សម្បូរ​​​​ដោយ​​​​មុខវិជ្ជា​​​​មេ​​រៀន​​ ​​និង​​ ​ទ្រឹស្ដី​ ​​មាន​​​​ដូចជា​​ គណិត ​​ភូមិ​​​​វិទ្យា​​ ​​ប្រវត្តិ​​វិទ្យា​​ ​​អក្សរ​​សាស្ត្រ​​​​ខ្មែរ​​ ​​សីលធម៌​​ ​​ភាសា​​បរទេស​​ ​​និង​​ ​​រូប​​វិទ្យា​​ (​​មុខវិជ្ជា​​​​ជម្រើស​​​​ដោយ​​​​ចាប់​​ឆ្នោត​​​​បាន​​)

​​បើ​​​​តាម​​​​ប្រព័ន្ធ​​​​ផ្សព្វផ្សាយ​​​​ផ្សេង​​​ៗ​​​បាន​​​​អោយ​​​​ដឹង​​​​ថា​​ ​​សិស្ស​​​​ថ្នាក់​​​​ទី​​​១​​២​​​ឆ្នាំនេះ​​​​ភាគច្រើន​​ ​​បាន​​​​ជ្រើសរើស​​​​យក​​​​ផ្នែក​​ ​​វិទ្យាសាស្ត្រ​​​។​

​​សិស្ស​​​​ឆ្នាំនេះ​​ ​​ត្រូវ​​​​មាន​​​​ពិន្ទុ​​​​ប្រ​​លង​​​​ឆមាស​​​​ទាំងពីរ​​ ​​យ៉ាងហោចណាស់​​ ​២​​៥​% ​​ដើម្បី​​​​មាន​​​​សិទ្ធិ​​​​អាច​​​​ចូលរួម​​​​ប្រ​​លង​​​​បាក់​​ឌុប​​​​ថ្នាក់​​​​ជាតិ​​​​បាន​​ ​​ហើយ​​​​ពិន្ទុ​​​​នោះ​​​​មិន​​​​ត្រូវ​​​​បាន​​​​យកមក​​​​បូក​​​​ជាមួយ​​​​ពិន្ទុ​​​​ពេល​​​​ប្រឡង​​​​ថ្នាក់​​​​ជាតិ​​​​ឡើយ​​​។​ ​​នេះ​​​​ជា​​​​លក្ខខណ្ឌ​​​​មួយ​​​​ដែល​​​​មិន​​ធ្លាប់​​​​មាន​​​​ពីមុន​​​​មក​​​​ទេ​​ ​​ក្នុង​​​​រវាង​​​​ជាង​​​​មួយ​​​​ទស​​​វត្ស​​​សម្រាប់​​​​ការ​​​​ប្រឡង​​​ទុតិយ​​​ភូមិ​​​​កន្លងមក​​​។​

​​លើស​​​​ពី​​​​នេះ​​​​ទៀត​​ ​​តាម​​​​លទ្ធផល​​​​ចាប់​​ឆ្នោត​​​​នៅ​​​​ក្រសួង​​ ​​សិស្ស​​​​ផ្នែក​​​​វិទ្យាសាស្ត្រ​​​​ត្រូវ​​​​ប្រ​​លង​​​​បន្ថែម​​​​មុខវិជ្ជា​​​​ប្រវត្តិ​​វិទ្យា​​ ​​ឯ​​​​សិស្ស​​​​ផ្នែក​​​​សង្គម​​​​ថែម​​​​រូប​​វិទ្យា​​ ​​មុន​​​​វិជ្ជា​​​​បន្ថែម​​​​នេះ​​​​គឺ​​​​សម្រេច​​​​ថែម​​​​តែ​​​​ប្រហែលជា​​​​ង​​​១​​​ខែ​​​​កន្លះ​​​​មុន​​​​ប្រឡង​​​​ប៉ុណ្ណោះ​​ ​​គឺ​​​​កាលពី​​​​ថ្ងៃ​​​​ទី​​​២​​០​​​មិថុនា​​​​ថ្មី​​​ៗ​​​នេះ​​​។​

​​ចំណែក​​ខាង​​​​ការ​​​​គ្រប់គ្រង​​​​វិញ​​ ​​អង្គភាព​​​​ប្រឆាំង​​​​អំពើពុករលួយ​​​​របស់​​​​រដ្ឋ​​​​នឹង​​​​ទទួល​​ខុសត្រូវ​​ ​​តាមដាន​​ ​​និង​​​​អនុវត្ត​​​​រាល់​​​​អំពើពុករលួយ​​​​ក្នុង​​​​ការ​​​​ប្រឡង​​ ​​ហើយ​​​​ថ្មី​​​ៗ​​​នេះ​​​​ដែរ​​ ​​ក៏មាន​​​​ការ​​ប្រកាស​​​​អោយ​​​​ដឹង​​ ​​ឬ​​​រម្លឹក​​​ពី​​​​បទ​បញ្ញត្តិ​​​មួយ​​​​អំពី​​​​ការប្រើប្រាស់​​ ​​ឬ​​​​យកមក​​​​តាម​​​​ខ្លួន​​​​នូវ​​​​ទូរស័ព្ទ​​​​ទំនើប​​ ​​គឺ​​​​បេក្ខជន​​​​នឹង​​​​ត្រូវ​​​​បញ្ឈប់​​​​ការ​​​​ប្រឡង​​ ​​និង​​​​​កំណត់​​​​ថា​​​​ធ្លាក់​​​​តែ​​ម្តង​​​។​ ​​ហើយក៏​​​​មាន​​​​ការចូលរួម​​​​ពី​​​​ក្រុម​​​​អង្កេត​​​​ការ​​​​ពី​​សង្គម​​​​ស៊ីវិល​​​​ផ្សេង​​​ៗ​​​ផង​​​​ដែរ​​​។​

bacII-highschool-exam-cambodia-edu-ministry-warning

មើលទៅ​វាមិនខុសពីពាក្សដែលគេថា៖ “អ្នកចេះ​បានជាប់” នោះទេ

សូមប្អូនសិស្សានុសិស្សទាំងអស់ ត្រៀមខ្លួន​អោយបានល្អ និងជៀសវៀងការប្រព្រឹត្តិខុសច្បាប់​អោយខានតែបាន។

ទស្សនៈខ្ញុំ

បើក្រឡែក​មើល​ពីការអប់រំ​ទូទៅ​នៅ​ប្រទេសកម្ពុជា ត្រូវការ​ទាំងកំណែ​ទម្រង់ និងពង្រឹងការអនុវត្ត រួមទាំងការ​យកចិត្ត​ទុកដាក់ផ្សេងទៀត​ចំពោះជីវភាពគ្រូបង្រៀនជាទូទៅ ដែល​ជាចំនុចគ្រឹះ​នៃការផ្លាស់ប្តូរ​ដ៏​ពិតប្រាកដសម្រាប់ជាតិ។

ខ្ញុំនឹង​បន្តតាមដាន​មើល៍​ថាតើការប្រឡងឆ្នាំនេះ​ត្រឹមត្រូវប៉ុណ្ណា? បើទោះ​ជាការផ្លាស់ប្តូរខាងលើនេះ លឿនឬទាន់ហន់ជ្រុល​មែន តែវាក៏ជាចំនុចដែល​យើងអាចមើលឃើញភ្លាមៗ​ថា​តើក្រសួង​អប់រំ​មានឆន្ទះ អនុវត្តកម្រិតណាដែរ?

យើងទាំងអស់គ្នា ដើម្បីការអប់រំ
ការអប់រំ ដើម្បីយើងទាំងអស់គ្នា

ការ​ប្រលង​បាក់ឌុប​ឆ្នាំនេះ ជាវិញ្ញាសារ​សាកល្បង​គុណភាព​អប់រំ

មែន​សម្រាប់​ខ្ញុំការ​ប្រលង​បាក់ឌុប​ឆ្នាំនេះ ពិតជាវិញ្ញាសារ​សាកល្បង​គុណភាព​អប់រំ​នៅ​កម្ពុជា ជាវិញ្ញាសារ​ជូន​លោក​រដ្ឋមន្ត្រី​ថ្មីនៅ​ក្រសួង​អប់រំ និង​ជាអ្វីមួយ ដើម្បី​បង្ហាញ​ពី​ទស្សនវិស័យ​នៃពាក្យថា៖ “ការ​កែទម្រង់​ស៊ីជម្រៅ” របស់​រដ្ឋាភិបាល។

ឆ្នាំនេះ​ផ្នែកឧត្តម​សិក្សា ក៏​មាន​ការផ្លាស់​ប្តូរ​របៀប​ទទួលស្គាល់​សញ្ញាប័ត្រ ដោយ​ដាក់បន្ទុកទៅ​សាកលវិទ្យាធិការ ជំនួស​រដ្ឋមន្ត្រី​ក្រសួង​អប់រំវិញ។ ឯនៅ​ខាងតុទិយភូមិឯណោះ​វិញ ការ​ផ្លាស់​ប្តូរ​ប្រព័ន្ធ​ពិន្ទុ ការ​ពង្រឹង​ការអប់រំ​ពីអំពើ​ពុក​រលួយ​ដល់​គ្រូៗ ការ​ប្រកាស់អោយ​មានការចូលរួម​ពី​សង្គម​ស៊ីវិល​ដើម្បី​ប្រឆាំង​អំពើពុក​រលួយ​ពេលប្រលង​ជាដើម។

ករណីនេះ បើក្រសួង​ពិត​ជាបាន​អនុវត្ត​ត្រឹម​ត្រូវ​មែននោះ គុណភាព​ការអប់រំ​ពី​មូល​ដ្ឋាន​នឹង​ត្រូវ​បាន​ពង្រឹង​យ៉ាងពិត​ប្រាកដ។ សូម​ជូនពរ!

ពង្រឹងការ​គ្រប់គ្រងការ​ប្រលង​ដោយ​យុត្តិធម៌ គឺ​ជាក្តី​ប្រាថ្នា​ដ៏​ពិតប្រាកដ​របស់​សិស្សានុសិស្ស ឳពុក​ម្តាយ គ្រូ និង​សង្គមជាតិ។

បើគ្មាន​ការ​ប្រលង​ត្រឹមត្រូវ គ្មាន​ទេគុណភាព​ធនធាន​មនុស្ស​ពិតប្រាកដនោះ។

ហេតុនេះ ឆ្នាំនេះ សូមប្អូន​ត្រៀម​ខ្លួន​អោយ​បាន​ល្អ​សម្រាប់ការ​ប្រលង​ឆ្នាំនេះ។
សង្ឃឹម​ថាវិញ្ញាសារនេះ នឹង​ទទួល​បាន​ជោគ​ជ័យ​ទាំងអស់គ្នា។

Bac II – High School Exam 2013

ប្រឡង​​សញ្ញាបត្រ​ធម្យម​សិក្សា​ទុតិយភូមិ​ឆ្នាំនេះ​​ នឹង​ប្រព្រឹត្តិទៅ​នៅថ្ងៃទី ៥ ខែសីហា ឆ្នាំ២០១៣ នៅទូទាំង​ប្រទេស។

តាម​មន្រ្តី​អប់រំ​ យុវជន​ និង​កីឡា​ បាន​ឲ្យ​ដឹង​ថា​ បេក្ខ​ជន​ប្រឡង​នៅ​ទូទាំង​ប្រទេស​ឆ្នាំ​នេះ​មាន​​ចំនួន​មាន​ចំនួន ១០៧,៨៣៥​ នាក់​ បែង​ចែក​ជា​មណ្ឌល​ប្រឡង​ចំនួន​២៣៤​មណ្ឌល​ ក្នុង​នោះ​មាន​បន្ទប់​ប្រឡង​​ចំនួន​៤៣៩០​​បន្ទប់ នៅ​ទូទាំង​ប្រទេស។

កាល​បរិច្ឆេទ​​​នៃ​ការ​ប្រកាស​លទ្ធផល​​ប្រឡង​​សញ្ញាបត្រ​ធម្យម​សិក្សា​ទុតិយភូមិ​​នៅ​រសៀល​ថ្ងៃ​ទី​៣០​ ខែ​សីហា​ ឆ្នាំ​២០១៣​ ​សម្រាប់​មណ្ឌល​ប្រឡង​នៅ​រាជ​ធានីភ្នំពេញ​​ និង​ខេត្ត​កណ្តាល​ នឹង​នៅ​ថ្ងៃ​ទី​៣១​ ខែ​សីហា​ ឆ្នាំ​២០១៣​ សម្រាប់​មណ្ឌល​ប្រឡង​នៅ​ខេត្ត​ផេ្សង​ៗ​ទៀត​។

High school national exam (Bac II) this year will be happened on 5th of Auguest.
According to ministry of education, there are 107 835 students will join the exam in 234 exam center with 4390 rooms.

The result will announce in the afternoon of 30th of August in Phnom Penh and Kandal province, 31st of August in other provinces.

bacii2013-ministry-of-education