ការប្រឡងសិស្សពូកែសម្រាប់សិស្សអនុវិទ្យាល័យថ្នាក់ទី ៩ និងថ្នាក់វិទ្យាល័យថ្នាក់ទី១២ ប្រព្រឹត្តិទៅជារៀងរាល់ឆ្នាំ។
ហើយវាជាកម្មវិធីដ៏រំភើបមួយក្នុងការប្រកួតប្រជែងរបស់យុវសិស្ស ដើម្បីឈានយកសិស្សពូកែក្នុងថ្នាក់ ប្រចាំខេត្តក្រុង ហើយនៅទីបញ្ចប់នៅផ្តាច់ព្រ័ត្តិនៅថ្នាក់ជាតិ ដោយរាល់ឆ្នាំត្រូវជ្រើសរើសខេត្តឬក្រុងណាមួយធ្វើការប្រឡង។
សិស្សពូកែបែងចែកជា សិស្សពូកែអក្សរសាស្ត្រខ្មែរ គណិតវិទ្យា និងរូបវិទ្យា ហើយក្នុងមួយមុខៗ និងកម្រិតថ្នាក់និមួយៗ នឹងត្រូវជ្រើសរើសសិស្សពូកែបំផុត ១០នាក់ ពីលេខ១ ដល់លេខ១០។
ការប្រឡងនោះក៏ជាឪកាសរបស់សិស្សានុសិស្សបានស្គាល់គ្នាផងដែរ។
ឆ្នាំ២០១៦នេះ លទ្ធផលបានចេញរួចទៅហើយកាលពីម្សិលម៉ិញ (១ឧសភា) តាមរយៈវេបសាយ និងហ្វេសប៊ុកក្រសួងអប់រំយុវជន និងកីឡា។
អ្វីដែលវេបសាយសិក្សានាំអោយអ្នកអានទាំងអស់ចាប់អារម្មណ៍ក្រៅពីលទ្ធផលថាអ្នកណាជាប់នោះ សូមមើលលទ្ធផលជារួមតាមខេត្តក្រុងនិមួយៗវិញ ដែលវាអាចឆ្លុះបញ្ចាំងពីការប្រឹងប្រែងជារួមរបស់សិស្សានុសិស្សតាមតំបន់និមួយៗ។
លទ្ធផលនោះជារួមទាំងពីរថ្នាក់ឃើញថា ខេត្តបាត់ដំបងមានសិស្សជាប់ច្រើនជាងគេ បន្ទាប់មកភ្នំពេញ ខេត្តកណ្តាល កំពង់ឆ្នាំង ព្រៃវែង ឧត្តមានជ័យជាដើម។
តែបើមើលតាមថ្នាក់វិញ កម្រិតថ្នាក់ទី៩ ខេត្តបាត់ដំបង វ៉ាដាច់គេ ហើយបន្ទាប់ជាខេត្តកណ្តាល ចំណែកនៅកម្រិតថ្នាក់ទី១២ រាជធានីភ្នំពេញវ៉ាដាច់ទៅវិញបន្ទាប់មកខេត្តបាត់ដំបង។
ចំនុចមួយទៀតនោះគឺថា នៅថ្នាក់ទី៩ ខេត្តបាត់ដំបងមានសិស្ស៤នាក់ជាប់ផ្នែកគណិតវិទ្យា ឯថ្នាក់ទី១២ រាជធានីភ្នំពេញជាប់គណិតវិទ្យាដល់ទៅ៤នាក់វិញ តែតំណែងលេខមួយគណិតវិទ្យាបានទៅលើខេត្តត្បូងឃ្មុំនោះទេ។
ថ្នាក់ទី៩ លេខ១បានទៅលើខេត្តបាត់ដំបង លើជំនាញអក្សរសាស្ត្រខ្មែរនិងគណិតវិទ្យា ហើយខេត្តព្រៃវែងលើរូបវិទ្យា។
ថ្នាក់ទី១២ លេខ១ផ្នែកអក្សរសាស្រ្តបានទៅបាត់ដំបង ផ្នែកគណិតបានទៅត្បូងឃ្មុំ ផ្នែករូបវិទ្យាបានទៅភ្នំពេញ។
សង្ឃឹមថាតាមរយៈលទ្ធផលនេះ សិស្សានុសិស្សទូទៅនឹងខំប្រឹងប្រែងបន្តទៀត ហើយចេះយកមិត្តភក្តិឬរៀមច្បងជាគំរូ។
តែកុំភ្លេច លទ្ធផលនេះពុំអាចធ្វើអោយអ្នកជាប់សញ្ញាបត្រទុតិយភូម (បាក់ឌុប) ដោយស្វ័យប្រវត្តិទេ ការប្រឡងបាក់ឌុបគឺនៅជិតបង្កើយ សូមត្រៀមអោយបានល្អ។
សូមមើលសម្រង់សង្ខេបរៀបរៀងដោយវេបសាយសិក្សា៖
និងលទ្ធផលដែលប្រកាសដោយក្រសួង៖


—
Result Source: FB (https://goo.gl/5Mc1kQ)